គម្រោងខុនដូ Morgan EnMaison
គម្រោង Morgan EnMaison មានទីតាំងស្ថិតនៅលើដងផ្លូវទន្លេមេគង្គក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងនឹងក្លាយជាទីតាំងសំខាន់មួយនៅមាត់ទន្លេរបស់ក្រុមហ៊ុន Morganford Investment (Cambodia) Co. , Ltd ។ មានកន្លែងចតឧទ្ធម្ភាគចក្រឯកជននៅលើដំបូលដែលមានកម្ពស់ ២២០ ម៉ែត្រ។ លើសពីនេះទៀតមានក្លឹបលើអាកាសដ៏ទំនើបលំដាប់ចម្រុះផ្តល់នូវការទាក់ទាញពិសេស សម្រាប់អគារដ៏ស្កឹមស្កៃ។ ការអភិវឌ្ឍន៍នេះក៏មានផ្តល់ជូនអូប័រចរណ៍ឯកជនផងដែរ។
អគារទាំងប្រាំរបស់គម្រោង Morgan EnMaison
គម្រោង Morgan EnMaison មានអគារទំនើបចំនួន ៥ មានរាងជាអក្សរ U នៅលើផ្ទៃដី ២.៤ ហិកតា។ អគារទាំងអស់មានផ្ទៃក្រឡាសរុបជាង ៤០០,០០០ ម៉ែត្រការ៉េ។
អគារទាំងប្រាំនេះនឹងមានរៀបចំជាសួនច្បារ និងសួនទឹកដែលមានទេសភាពបែបអេកូឡូស៊ី ដែលមានទំហំជិត ១០,០០០ ម៉ែត្រការ៉េ។ គម្រោងនេះនឹងក្លាយជាសហគមន៍ធំមួយដែលរស់នៅប្រកប ដោយសុខដុមរមនា។ ទាំងអូប័រ និងផ្លូវដើរតាមមាត់ទន្លេចម្ងាយ ២០០ ម៉ែត្រសុទ្ធតែជាកន្លែង សម្រាប់ការកម្សាន្ត។
ផែនការមេរបស់គម្រោងបង្កើតទីធ្លាធំទូលាយរវាងអាគារដែលធានាបាននូវទេសភាពល្អ នៅជុំវិញសម្រាប់អាផាតមេនដែលមានបំពាក់គ្រឿងសង្ហារិមពេញលេញ។ អគារអាផាតមេន ២ មាន ៤៨ ជាន់សម្រាប់អាផាតមេននីមួយៗ រីឯអគារ ៣ ផ្សេងទៀតមួយអគារមាន ៥៤ ជាន់។ បច្វុប្បន្ននេះអគារ ២ កំពុងតែដាក់លក់ហើយ!
មានមជ្ឍមណ្ឌលពាណិជ្ជកម្មសម្រាប់គ្រប់តម្រូវការ និងសេវាកម្មកម្សាន្តផ្សេងៗជាច្រើនទៀតនៅជិតដៃរបស់លោកអ្នក គម្រោង Morgan EnMaison នឹងក្លាយជាសហគមន៍លំនៅដ្ឋានប្លែកគេសម្រាប់វណ្ណៈកណ្តាល និងឥស្សរជនដែលអាចរីករាយនឹងរបៀប រស់នៅដ៏ថ្លៃថ្នូរួមជាមួយសេវាកម្មអចលនទ្រព្យលំដាប់ផ្កាយប្រាំ។
ការរស់នៅក្នុងទីតាំងសំខាន់មួយនៃតំបន់ជ្រោយចង្វារ លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើននៅជុំវិញតំបន់ដែលកំពុងមានការរីកចម្រើនដូចជា៖
១.នៅជិតកន្លែងអប់រំអន្តរជាតិជាច្រើនដូចជាសាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាអន្តរជាតិអូស្រ្តាលីភ្នំពេញ។
២.កន្លែងផ្តល់សេវាវេជ្ជសាស្រ្តធំៗដូចជាមន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ និងមន្ទីរពេទ្យកាល់ម៉ែត។
៣.ការរស់នៅ និងការកម្សាន្តពោពេញដោយភាពស្រស់ស្អាត និងភ្លើងពណ៌នៅក្នុងតំបន់តែមួយ នៅជិតសួនកម្សាន្តសាហ្វារីវើល សួនទឹកកម្សាន្ត សណ្ឋាគារសុខា និងទីកន្លែងសំខាន់ៗ ជាច្រើនទៀត។
៤.នៅជិតកន្លែងលេងកីឡាដែលកំពុងសាងសង់ត្រៀមសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
៥.ការដឹកជញ្ជូនមានការតភ្ជាប់ល្អ អាចចេញចូលក្នុងតំបន់សំខាន់ៗក្នុងក្រុងបានភ្លាមៗដូចជា ផ្សារទំនើបអ៊ីអន ផ្សារទំនើប Yang ផ្សារម៉ាក្រូ និងមាត់ទន្លេនៅស៊ីសុវត្ថិ។
នៅពេលគម្រោងត្រូវបានសាងសង់រួចរាល់ Morgan EnMaison នឹងក្លាយជាគោលនៃរបៀបរស់នៅបែប ស៊ីវិល័យតាមមាត់ទន្លេ និងជាជម្រើសមួយក្នុងចំណោមការវិនិយោគលើអចលនទ្រព្យលំដាប់កំពូល នៅក្នុងរដ្ឋធានី!
សម្រាប់ពេលបច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍កំពុងផ្តល់ជូនយូនីតចំនួន ៥ ប្រភេទនៅក្នុងអគារ ២ ។ តម្លៃលក់ចាប់ផ្តើមពី ៩០,០០០ ដុល្លារ ឬ ២,២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ផលចំណេញពីការវិនិយោគ នៅក្នុងតំបន់នេះអាចឈានដល់ប្រមាណ ២០ ភាគរយក្នុងមួយឆ្នាំ។
No information available